(ភ្នំពេញ)៖ ក្រុមហ៊ុន YouAdMe បានប្រារព្ធពិធីជួបជុំ និងសម្ពោធកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃ ដើម្បីផ្ដល់ការប្រើប្រាស់ ជូនដល់សាធារណៈជន និងដើម្បីជាការស្វាគមន៍ ទៅដល់បណ្ដាម្ចាស់អាជីវកម្ម និងបុគ្គលសំខាន់នានាផងដែរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅផ្សារទំនើប aeon mall sen sok city។
ជាមួយគ្នានេះ YouAdMe ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយធនាគារឯកទេសវីង នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ ដែលមានការចូលរួម និងអ្នកសារព័ត៌មាន មុននឹងចាប់ផ្ដើមពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃរបស់ខ្លួន។
នៅក្នុងពិធីនេះ ក៏មានកម្មវិធីកម្សាន្ត សប្បាយសប្បាយជាច្រើន រួមមានការជួប និងសំណេះសំណាលជាមួយតារា ដែលមានប្រជាប្រីយភាព និងមានអ្នកគាំទ្រច្រើន នៅលើបណ្ដាញសង្គម លោក Lyderzz និងកញ្ញាស្រីនា ការសម្តែងពិសេស ការថតរូបអនុស្សាវរីយ៍ជាមួយ Influencer និងកម្មវិធីពិភាក្សាចែករំលែក អំពីចំណេះដឹង និងបទពិសោធន៍របស់ពួកគេ ក្នុងការក្លាយខ្លួនទៅជា Influencer មួយរូប។
លោក Bernard Teo អគ្គនាយកក្រុមហ៊ុន YouAdMe បានថ្លែងថា YouAdMe គឺជាវេទិកាទីផ្សារ ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នា អាចផ្សព្វផ្សាយផលិតផលរបស់ខ្លួន នឹងអាចទាញយកផលប្រយោជន៍ ពីអនុភាពនៃការធ្វើទីផ្សារ តាមរយៈពាក្យសម្តីរបស់អតិថិជន ដើម្បីធ្វើឲ្យផលិតផល របស់ម្ចាស់អាជីវកម្មនានា កាន់តែមានភាពទាក់ទាញ និងមានសន្ទុះខ្លាំងនៅលើទីផ្សារ។
លោកបន្តថា វេទិកានេះ គឺជាការនាំត្រឡប់មកវិញ នូវមតិយោបល់ដ៏មានតម្លៃរបស់អតិថិជន ដែលបានប្រើប្រាស់ផលិតផលពិតប្រាកដ តាមរយៈការភ្ជាប់ទំនាក់ទំនង រវាងហាងដែលជាដៃគូ ជាមួយនឹងអតិថិជន ដែលនិយមថតរូប និងបង្កើតមាតិការូបភាព អំពីផលិតផលដែលខ្លួនពេញចិត្ត ណែនាំទៅកាន់អតិថិជនដទៃទៀត។
លោក Bernard Teo បានថ្លែងបន្តថា ដោយសារកម្ពុជាសម្បូរអ្នកមានបទពិសោធន៍ នៅក្នុងឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុ YouAdMe បានសម្លឹងឃើញពីឱកាស ក្នុងការប្រើប្រយោជន៍ទៅកាន់ យុវជនវ័យក្មេងជាច្រើននាក់ ដែលមានភាពស្ទាត់ជំនាញ ក្នុងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានសម្លឹងពីការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ នៅក្នុងតំបន់ផងដែរ តាមរយៈការយកចិត្តទុកដាក់ ចំពោះយុវជន ដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីកែប្រែទំរង់ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម មុននឹងឈានទៅដល់ ការបង្កើតប្រព័ន្ធប្រតិបត្តិទាំងមូល សំដៅដល់ការអភិវឌ្ឍឌីជីថលនៅកម្ពុជា៕
http://www.freshnewsasia.com/index.php/en/localnews/129131-2019-07-28-02-17-51.html