July 29, 2019

YouAdMe សហការជាមួយធនាគារវីង ពង្រីកពាណិជ្ជកម្មតាមបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា

YouAdMe សហការជាមួយធនាគារវីង ភ្នំពេញ៖ ក្រុមហ៊ុន YouAdMe សហការជាមួយធនាគារឯកទេស Wing ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មតាម​ប្រព័ន្ឋឌីជីថលនៅកម្ពុជា។  ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃក្រុមហ៊ុនទាំងពីរកាលពីចុងសប្តាហ៍មុន លោក Bernard Teo អគ្គនាយកក្រុមហ៊ុន YouAdMe បានមានប្រសាសន៍ថា៖  “ខណៈដែលបច្ចេកវិទ្យាតែងតែមានការវិវត្តឥតឈប់ឈរ ដើម្បីឲ្យសមស្របទៅតាមការរស់នៅរបស់យើង បណ្តាក្រុមហ៊ុន ឬម្ចាស់ម្ចាស់ផលិតផល និងអាជីវកម្មនានាមិនអាចទប់ស្កាត់ការផ្លាស់ប្តូរឥរិយាបទអតិថិជន ដែលផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា២៤ម៉ោង លើ២៤ម៉ោងក្នុងមួយសប្តាហ៍បានឡើយ”។ លោកបន្តថា៖ “អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅប្រទេសកម្ពុជាបានកើនឡើងជិតទ្វេរដង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្នុងនោះបណ្តាញសង្គមហ្វេសបុកបានននិងកំពុងគ្របដណ្តប់ទីផ្សារ ដោយមានអ្នកប្រើប្រាស់រហូតដល់៨លាននាក់”។ YouAdMe គឺជាវេទិកាទីផ្សារ ដែលអនុញ្ញាត្តឲ្យមនុស្សគ្រប់គ្នាអាចផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងអាចទាញយកផលប្រយោជន៍ ពីអានុភាពនៃការធ្វើទីផ្សារតាមរយៈពាក្យសម្តីរបស់អតិថិជន ដើម្បីធ្វើឲ្យផលិតផលរបស់ម្ចាស់អាជីវកម្មនានាកាន់តែមានភាពទាក់ទាញ និងមានសន្ទុះខ្លាំងនៅលើទីផ្សារ។  លោកBernard Teo បានបន្តថា៖ “វេទិកានេះគឺជាការនាំត្រលប់មកវិញនូវមតិយោបល់ដ៏មានតម្លៃរបស់អតិថិជន ដែលបានប្រើប្រាស់ផលិតផលពិតប្រាកដ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងហាងដែលជាដៃគូរបស់យើង ជាមួយនឹងអតិថិជនដែលនិយមថតរូប និងបង្កើតមាតិការូបភាពអំពីផលិតផលដែលខ្លួនពេញចិត្ត ណែនាំទៅកាន់អតិថិជនដទៃទៀត”៕ Check out the link here! https://www.khmerload.com/article/105644

YouAdMe សហការជាមួយធនាគារវីង ពង្រីកពាណិជ្ជកម្មតាមបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា Read More »

YouAdMe សម្ពោធកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃ Building Brands, Building Marketers

(ភ្នំពេញ)៖ ក្រុមហ៊ុន YouAdMe បានប្រារព្ធពិធីជួបជុំ និងសម្ពោធកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃ ដើម្បីផ្ដល់ការប្រើប្រាស់ ជូនដល់សាធារណៈជន និងដើម្បីជាការស្វាគមន៍ ទៅដល់បណ្ដាម្ចាស់អាជីវកម្ម និងបុគ្គលសំខាន់នានាផងដែរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅផ្សារទំនើប aeon mall sen sok city។ ជាមួយគ្នានេះ YouAdMe ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយធនាគារឯកទេសវីង នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ ដែលមានការចូលរួម និងអ្នកសារព័ត៌មាន មុននឹងចាប់ផ្ដើមពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃរបស់ខ្លួន។ នៅក្នុងពិធីនេះ ក៏មានកម្មវិធីកម្សាន្ត សប្បាយសប្បាយជាច្រើន រួមមានការជួប និងសំណេះសំណាលជាមួយតារា ដែលមានប្រជាប្រីយភាព និងមានអ្នកគាំទ្រច្រើន នៅលើបណ្ដាញសង្គម លោក Lyderzz និងកញ្ញាស្រីនា ការសម្តែងពិសេស ការថតរូបអនុស្សាវរីយ៍ជាមួយ Influencer និងកម្មវិធីពិភាក្សាចែករំលែក អំពីចំណេះដឹង និងបទពិសោធន៍របស់ពួកគេ ក្នុងការក្លាយខ្លួនទៅជា Influencer មួយរូប។ លោក Bernard Teo អគ្គនាយកក្រុមហ៊ុន YouAdMe បានថ្លែងថា

YouAdMe សម្ពោធកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃ Building Brands, Building Marketers Read More »

YouAdMe សហការជាមួយធនាគារវីង ពង្រីកពាណិជ្ជកម្មតាមបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា

ដោយ​ គង់​ សូ​រិយា​ ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ YouAdMe​ សហការ​ជាមួយ​ធនាគារ​ឯកទេស​ Wing​ ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័​ន្ឋ​ឌីជីថល​នៅ​កម្ពុជា​។ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​ នៃ​ក្រុមហ៊ុន​ទាំងពីរ​កាលពី​ចុង​សប្តាហ៍​មុន​ លោក​ Bernard​ Teo​ អគ្គនាយក​ក្រុមហ៊ុន​ YouAdMe ​បាន​មានប្រសាសន៍​ថា​ ខណៈ​ដែល​បច្ចេកវិទ្យា​តែងតែមាន​ការ​វិវត្ត​ឥត​ឈប់ឈរ​ ដើម្បីឲ្យ​សមស្រប​ទៅតាម​ការរស់នៅ​របស់​យើង​ បណ្តា​ក្រុមហ៊ុន​ ឬម្ចាស់​ម្ចាស់​ផលិតផល​ និង​អាជីវកម្ម​នានា​មិន​អាច​ទប់ស្កាត់​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​អតិថិជន​ ដែល​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា២៤ម៉ោង​ លើ២៤ម៉ោង​ក្នុង​មួយ​សប្តាហ៍​បាន​ឡើយ​។ លោក​បន្ត​ថា​ អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជិត​ទ្វេរ​ដង​ ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុង​នោះ​បណ្តាញ​សង្គម​ហ្វេ​សបុ​កបា​នន​និង​កំពុង​គ្រប​ដណ្តប់​ទីផ្សារ​ ដោយមាន​អ្នកប្រើ​ប្រាស់​រហូតដល់៨លាន​នាក់​។ YouAdMe ​គឺជា​វេទិកា​ទីផ្សារ​ ដែល​អនុញ្ញាត្ត​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ និង​អាច​ទាញ​យក​ផលប្រយោជន៍​ ពី​អានុភាព​នៃ​ការ​ធ្វើ​ទីផ្សារ​តាមរយៈ​ពាក្យ​សម្តី​របស់​អតិថិជន​ ដើម្បី​ធ្វើឲ្យ​ផលិតផល​របស់​ម្ចាស់​អាជីវកម្ម​នានា​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​មានសន្ទុះ​ខ្លាំង​នៅ​លើ​ទីផ្សារ​។ លោក​ Bernard​ Teo​ បាន​បន្ត​ថា​ វេទិកា​នេះ​គឺជា​ការ​នាំ​ត្រលប់​មកវិញ​នូវ​មតិយោបល់​ដ៏​មានតម្លៃ​របស់​អតិថិជន​ ដែល​បាន​ប្រើប្រាស់​ផលិតផល​ពិតប្រាកដ​ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ហាង​ដែល​ជា​ដៃគូ​របស់​យើង​ ជាមួយនឹង​អតិថិជន​ដែល​និយម​ថតរូប​ និង​បង្កើត​មាតិកា​រូបភាព​អំពី​ផលិតផល​ដែល​ខ្លួន​ពេញចិត្ត​ ណែនាំ​ទៅកាន់​អតិថិជន​ដទៃទៀត​៕ Check out the link here! YouAdMe​ សហការ​ជាមួយ​ធនា​គារ​វីង​ ពង្រីក​ពាណិជ្ជកម្ម​តាម​បច្ចេកវិទ្យា​

YouAdMe សហការជាមួយធនាគារវីង ពង្រីកពាណិជ្ជកម្មតាមបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា Read More »