YouAdMe សហការជាមួយធនាគារវីង ពង្រីកពាណិជ្ជកម្មតាមបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា

YouAdMe សហការជាមួយធនាគារវីង

ភ្នំពេញ៖ ក្រុមហ៊ុន YouAdMe សហការជាមួយធនាគារឯកទេស Wing ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មតាម​ប្រព័ន្ឋឌីជីថលនៅកម្ពុជា។

 ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃក្រុមហ៊ុនទាំងពីរកាលពីចុងសប្តាហ៍មុន លោក Bernard Teo អគ្គនាយកក្រុមហ៊ុន YouAdMe បានមានប្រសាសន៍ថា៖ 

“ខណៈដែលបច្ចេកវិទ្យាតែងតែមានការវិវត្តឥតឈប់ឈរ ដើម្បីឲ្យសមស្របទៅតាមការរស់នៅរបស់យើង បណ្តាក្រុមហ៊ុន ឬម្ចាស់ម្ចាស់ផលិតផល និងអាជីវកម្មនានាមិនអាចទប់ស្កាត់ការផ្លាស់ប្តូរឥរិយាបទអតិថិជន ដែលផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា២៤ម៉ោង លើ២៤ម៉ោងក្នុងមួយសប្តាហ៍បានឡើយ”។

“អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅប្រទេសកម្ពុជាបានកើនឡើងជិតទ្វេរដង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្នុងនោះបណ្តាញសង្គមហ្វេសបុកបានននិងកំពុងគ្របដណ្តប់ទីផ្សារ ដោយមានអ្នកប្រើប្រាស់រហូតដល់៨លាននាក់”។

YouAdMe គឺជាវេទិកាទីផ្សារ ដែលអនុញ្ញាត្តឲ្យមនុស្សគ្រប់គ្នាអាចផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងអាចទាញយកផលប្រយោជន៍ ពីអានុភាពនៃការធ្វើទីផ្សារតាមរយៈពាក្យសម្តីរបស់អតិថិជន ដើម្បីធ្វើឲ្យផលិតផលរបស់ម្ចាស់អាជីវកម្មនានាកាន់តែមានភាពទាក់ទាញ និងមានសន្ទុះខ្លាំងនៅលើទីផ្សារ។

 លោកBernard Teo បានបន្តថា៖

“វេទិកានេះគឺជាការនាំត្រលប់មកវិញនូវមតិយោបល់ដ៏មានតម្លៃរបស់អតិថិជន ដែលបានប្រើប្រាស់ផលិតផលពិតប្រាកដ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងហាងដែលជាដៃគូរបស់យើង ជាមួយនឹងអតិថិជនដែលនិយមថតរូប និងបង្កើតមាតិការូបភាពអំពីផលិតផលដែលខ្លួនពេញចិត្ត ណែនាំទៅកាន់អតិថិជនដទៃទៀត”៕

Check out the link here!

https://www.khmerload.com/article/105644

Share

More Posts