YouAdMe ជួយអាជីវកម្មលក់រាយនៅកម្ពុជាឲ្យចាប់ផ្តើមការលក់តាមប្រព័ន្ធអនឡាញ

កូវីដ១៩ បានធ្វើឲ្យអ្នកលក់រាយក្នុងស្រុករងផលប៉ះពាល់ខ្លាំង ហើយអាជីវកម្មមួយចំនួនកំពុងប្រឈមនឹងការបិទទ្វារ។ ស្ថិតនៅក្នុងស្ថានភាពមួយមិនប្រាកដប្រជាបែបនេះ តើអ្នកលក់រាយនៅតែមានភាពឆ្លាតវៃ ហើយអាចផ្លាស់ប្តូរខ្លួនឯង ដើម្បីជម្នះឧបសគ្គនេះបានយ៉ាងដូចម្តេចខ្លះ? ចម្លើយ គឺថា: ត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារអាជីវកម្មរបស់ខ្លួន។ រក្សាទំនាក់ទំនងជានិច្ចក្នុងអំឡុងពេល និងក្រោយកូវីដ១៩! ដោយហេតុនេះហើយ ក្រុមហ៊ុន YouAdMe មានគំនិតផ្តួចផ្តើមមួយ ដើម្បីគាំទ្រដល់អាជីវកម្មលក់រាយក្នុងស្រុកនោះគឺ ការនាំមកនូវគំនិតនៃការធ្វើទីផ្សារអាជីវកម្មតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរទៅលើការបង្កើតឆានែលលក់ ក៏ដូចជាលំហូរប្រាក់ចំណូលរបស់ពួកគេ ដែលខុសប្លែកពីការធ្វើយុទ្ធសាស្រ្តទីផ្សារតាមបែបប្រពៃណី។ កម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក YouAdme គាំទ្រដល់អាជីវកម្មលក់រាយក្នុងស្រុក និងបណ្តាសហគ្រាសនានា ដើម្បីពង្រីកការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនតាមបែបឌីជីថល និងដើម្បីពង្រីកទីផ្សារក្នុងស្រុកផងដែរ ជាមួយនឹងការប្រើប្រាស់កម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានច្រើនឆានែលនេះ ដោយឥតគិតថ្លៃ។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះដែរ ក្រុមការងារផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន YouAdMe នឹងជួយអាជីវកម្មទាំងអស់ក្នុងការរៀបចំ ក៏ដូចជាបែងចែកហាងលក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ពួកគេ ដើម្បីអាចឲ្យពួកគេលក់ផលិតផលរបស់ខ្លួនបានតាមប្រព័ន្ធអនឡាញ ក៏ដូចជាអាចពង្រីកការផ្សព្វផ្សាយផលិតផលរបស់ពួកគេកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយទីផ្សារក្នុងស្រុក ក៏មិនចាំបាច់ត្រូវពឹងផ្អែកលើកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងៗ ដែលជាទូទៅត្រូវចំណាយលើកម្រៃជើងសារច្រើន។ YouAdMe ដែលជាកម្មវិធី app សេវាស្វ័យប្រតិបត្តិការ កំពុងសម្លឹងឃើញពីការទទួលបានជោគជ័យលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងរយៈពេលចុងក្រោយនេះ ដោយសារកម្មវិធីផ្សព្វផ្សាយតាមទូរស័ព្ទមួយនេះបានជួយបំពេញនូវភាពខ្វះខាតផ្សេងៗរវាងម្ចាស់ផលិតផល និងអតិថិជនខ្លួន នៅក្នុងយុគសម័យឌីជីថល តាមរយៈសកម្មភាពផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយរបស់អតិថិជនពិតប្រាកដ។ លោក Bernard T ដែលជាអគ្គនាយក និងជាសហស្ថាបនិករបស់ក្រុមហ៊ុន YouAdMe បានមានប្រសាសន៍ថា: យើងចង់ជួយពួកគេអនុវត្តដំណោះស្រាយថ្មីមួយចំនួននៅក្នុងគ្រាដ៏លំបាកនេះ ដើម្បីឲ្យអាជីវកម្មពួកគេអាចរស់រានបាន ពីព្រោះពួកគេមិនអាចបន្តអាជីវកម្មរបស់ខ្លួនបានដូចធម្មតាបានទេ ម្ល៉ោះហើយអាជីវកម្មខ្លះត្រូវគិតពិចារណាឡើងវិញអំពីមធ្យោបាយដែលពួកគេអាចបម្រើអតិថិជនខ្លួនបាន ហើយអាជីវកម្មណាដែលអាចសម្របខ្លួនបានល្អទៅនឹងកាលៈទេសៈប្រែប្រួលនេះ អាចមានឱកាសខ្ពស់ឆ្លងផុតស្ថានភាពបច្ចុប្បន្ននេះ និងកាន់តែរឹងមាំជាងមុនទៀតនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ។ លើសពីនេះទៅទៀត ឃ្លាំងទំនិញ […]

YouAdMe ជួយអាជីវកម្មលក់រាយនៅកម្ពុជាឲ្យចាប់ផ្តើមការលក់តាមប្រព័ន្ធអនឡាញ Read More »