YouAdMe ជួយអាជីវកម្មលក់រាយនៅកម្ពុជាឲ្យចាប់ផ្តើមការលក់តាមប្រព័ន្ធអនឡាញ

កូវីដ១៩ បានធ្វើឲ្យអ្នកលក់រាយក្នុងស្រុករងផលប៉ះពាល់ខ្លាំង ហើយអាជីវកម្មមួយចំនួនកំពុងប្រឈមនឹងការបិទទ្វារ។

ស្ថិតនៅក្នុងស្ថានភាពមួយមិនប្រាកដប្រជាបែបនេះ តើអ្នកលក់រាយនៅតែមានភាពឆ្លាតវៃ ហើយអាចផ្លាស់ប្តូរខ្លួនឯង ដើម្បីជម្នះឧបសគ្គនេះបានយ៉ាងដូចម្តេចខ្លះ?

ចម្លើយ គឺថា: ត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារអាជីវកម្មរបស់ខ្លួន។ រក្សាទំនាក់ទំនងជានិច្ចក្នុងអំឡុងពេល និងក្រោយកូវីដ១៩!

ដោយហេតុនេះហើយ ក្រុមហ៊ុន YouAdMe មានគំនិតផ្តួចផ្តើមមួយ ដើម្បីគាំទ្រដល់អាជីវកម្មលក់រាយក្នុងស្រុកនោះគឺ ការនាំមកនូវគំនិតនៃការធ្វើទីផ្សារអាជីវកម្មតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរទៅលើការបង្កើតឆានែលលក់ ក៏ដូចជាលំហូរប្រាក់ចំណូលរបស់ពួកគេ ដែលខុសប្លែកពីការធ្វើយុទ្ធសាស្រ្តទីផ្សារតាមបែបប្រពៃណី។

កម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក YouAdme គាំទ្រដល់អាជីវកម្មលក់រាយក្នុងស្រុក និងបណ្តាសហគ្រាសនានា ដើម្បីពង្រីកការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនតាមបែបឌីជីថល និងដើម្បីពង្រីកទីផ្សារក្នុងស្រុកផងដែរ ជាមួយនឹងការប្រើប្រាស់កម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានច្រើនឆានែលនេះ ដោយឥតគិតថ្លៃ។

ជាមួយនឹងគំនិតផ្តួចផ្តើមនេះដែរ ក្រុមការងារផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន YouAdMe នឹងជួយអាជីវកម្មទាំងអស់ក្នុងការរៀបចំ ក៏ដូចជាបែងចែកហាងលក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ពួកគេ ដើម្បីអាចឲ្យពួកគេលក់ផលិតផលរបស់ខ្លួនបានតាមប្រព័ន្ធអនឡាញ ក៏ដូចជាអាចពង្រីកការផ្សព្វផ្សាយផលិតផលរបស់ពួកគេកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយទីផ្សារក្នុងស្រុក ក៏មិនចាំបាច់ត្រូវពឹងផ្អែកលើកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងៗ ដែលជាទូទៅត្រូវចំណាយលើកម្រៃជើងសារច្រើន។

YouAdMe ដែលជាកម្មវិធី app សេវាស្វ័យប្រតិបត្តិការ កំពុងសម្លឹងឃើញពីការទទួលបានជោគជ័យលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងរយៈពេលចុងក្រោយនេះ ដោយសារកម្មវិធីផ្សព្វផ្សាយតាមទូរស័ព្ទមួយនេះបានជួយបំពេញនូវភាពខ្វះខាតផ្សេងៗរវាងម្ចាស់ផលិតផល និងអតិថិជនខ្លួន នៅក្នុងយុគសម័យឌីជីថល តាមរយៈសកម្មភាពផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយរបស់អតិថិជនពិតប្រាកដ។

លោក Bernard T ដែលជាអគ្គនាយក និងជាសហស្ថាបនិករបស់ក្រុមហ៊ុន YouAdMe បានមានប្រសាសន៍ថា:

យើងចង់ជួយពួកគេអនុវត្តដំណោះស្រាយថ្មីមួយចំនួននៅក្នុងគ្រាដ៏លំបាកនេះ ដើម្បីឲ្យអាជីវកម្មពួកគេអាចរស់រានបាន ពីព្រោះពួកគេមិនអាចបន្តអាជីវកម្មរបស់ខ្លួនបានដូចធម្មតាបានទេ ម្ល៉ោះហើយអាជីវកម្មខ្លះត្រូវគិតពិចារណាឡើងវិញអំពីមធ្យោបាយដែលពួកគេអាចបម្រើអតិថិជនខ្លួនបាន ហើយអាជីវកម្មណាដែលអាចសម្របខ្លួនបានល្អទៅនឹងកាលៈទេសៈប្រែប្រួលនេះ អាចមានឱកាសខ្ពស់ឆ្លងផុតស្ថានភាពបច្ចុប្បន្ននេះ និងកាន់តែរឹងមាំជាងមុនទៀតនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ។

លើសពីនេះទៅទៀត ឃ្លាំងទំនិញ YouShop ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន YouAdMe ក៏នឹងត្រូវបានផ្តល់ជូនជាទីតាំងបន្ទាន់មួយផងដែរ សម្រាប់អ្នកលក់រាយដែលមិនមានលទ្ធភាពបង់ថ្លៃឈ្នួលហាង គឺពួកគេអាចស្តុកទុកទំនិញពួកគេជាបណ្តោះអាសន្ន ក្នុងខណៈពេលដែលពួកគេកំពុងរៀបចំការបើកដំណើរការហាងលក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន។

សេវាកម្មដែលផ្តល់ដោយក្រុមហ៊ុន YouAdMe មានដូចជា:
  • អភិវឌ្ឍន៍មាតិកា (ឧ. ថតរូបផលិតផល ការសរសេរមាតិកា ការវេចខ្ចប់ផលិតផល)
  • ចុះបញ្ជីផលិតផល (ឧ. ការបង្កើតហាងលក់ទំនិញ ការអាប់ឡូតមាតិកា ការតុបតែងហាង)
  • គ្រប់គ្រងឆានែល (ឧ. ការចាត់ថ្នាក់ទំនិញ និងតារាងតម្លៃ ការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីផ្សព្វផ្សាយ/ប្រ៉ូម៉ូសិន
  • គោលការណ៍បំពេញបន្ថែម (ឧ. ដំណើរការស្តុកទុកផលិតផលក្នុងឃ្លាំង ការអនុវត្តគោលការណ៍បំពេញបន្ថែមដោយកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក ការរួមបញ្ចូលជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនទំនិញ)
  • ផ្សព្វផ្សាយ និងប្រ៉ូម៉ូសិន (ឧ. ការបង្កើតកម្មវិធីផ្សព្វផ្សាយទីផ្សារច្រើនឆានែល ការបង្កើតកម្មវិធីផ្សព្វផ្សាយទីផ្សារក្នុង/ក្រៅហាង)
  • សិក្ខាសាលាបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពពាណិជ្ជកម្មអេឡិចត្រូនិក
  • ដំណោះស្រាយទូទាត់ប្រាក់ងាយស្រួល

ក្រុមហ៊ុនដែលចាប់អារម្មណ៍ចូលរួមជាមួយកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន YouAdMe អាចទាក់ទងតាមរយៈ enquries@youadme.com

អ្នកលក់រាយនីមួយៗអាចចុះឈ្មោះជាមួយកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានតែមួយប៉ុណ្ណោះ។ រាល់ការចុះឈ្មោះទាំងអស់នឹងត្រូវបានវាយតម្លៃដោយក្រុមហ៊ុន YouAdMe Co.,Ltd

Share

More Posts